ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រឈមនឹងការឆ្លងកូវីដ១៩ ដល់ទៅ៥០០០០នាក់ ក្នុងមួយថ្ងៃ នាពាក់កណ្តាលខែតុលា

បរទេស ៖ ប្រធានទីប្រឹក្សាវិទ្យាសាស្រ្ត របស់រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃចន្ទបានព្រមានថា ចក្រភពអង់គ្លេស អាចឃើញមានករណី
ឆ្លងវីរុសកូវីដថ្មី ចំនួនដល់ទៅ ៥ ម៉ឺនករណីក្នុងមួយថ្ងៃ ត្រឹមពាក់កណ្តាលខែតុលា។

Sir Patrick Vallance ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររូបនេះ បាននិយាយថា ការរំពឹងទុកដដែលនេះ នឹងអាចនាំឲ្យមានមនុស្សស្លាប់ប្រមាណជា ២០០ នាក់ក្នុងមួយថ្ងៃផងដែរ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យមានករណី ឆ្លងប្រចាំថ្ងៃប្រមាណជា ៣៨៩៩ បន្ថែមទៀតនិងមានអ្នកស្លាប់ ១៨ នាក់នៅទូទាំងប្រទេសអង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

To Top
×