ព័ត៌មានអន្តរជាតិ

ស្លាប់ពីឡុតម្នាក់ ក្រោយជួបហេតុការណ៍ ធ្លាក់យន្តហោះ កំពុងហ្វឹកហ្វឺននៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា ពីឡុតម្នាក់បានស្លាប់ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានយន្តហោះហ្វឹកហ្វឺនរបស់គាត់ បានធ្លាក់ នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា ។

យន្តហោះបានធ្លាក់ នៅជិតភូមិ Kushwapurawa នៅស្រុក Azamgarh ចម្ងាយប្រមាណ២៦០គីឡូម៉ែត្រ នៅភាគខាងកើតក្រុង Lucknow នៃរដ្ឋ Uttar Pradesh ។

មន្ត្រីប៉ូលិសមួយរូបបានបញ្ជាក់ថា “យន្តហោះកៅអី៤ ដែលធ្វើការហ្វឹកហ្វឺន បានធ្លាក់នៅថ្ងៃនេះ ដោយបានសម្លាប់ពីឡុត នៅកន្លែងកើតហេតុ” ។

យន្តហោះបានធ្លាក់បុកដីស្រែ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×