ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនដ៏ធំមួយ របស់រុស្ស៊ី បដិសេធ មិនបានផ្គត់ផ្គង់ប្រេង ដល់កូរ៉េខាងជើងនោះទេ ក្នុងឆ្នាំ ២០១៨-២០១៩

សេអ៊ូល៖ ក្រុមហ៊ុនថាមពលរុស្ស៊ី Rosneft បានឲ្យដឹងថាខ្លួនមិនបានលក់ផលិតផលប្រេងណាមួយទៅកូរ៉េខាងជើងនោះទេ ហើយក៏មិនបានធ្វើសកម្មភាពពាណិជ្ជកម្មណាមួយ នៅក្នុងប្រទេសនេះដែរក្នុងកំឡុង ឆ្នាំ២០១៨-២០១៩ ។

ក្រុមហ៊ុនក៏បានគូសបញ្ជាក់ពី“ ការអនុវត្តយ៉ាងតឹងរឹងជាមួយច្បាប់រុស្ស៊ី និងអន្តរជាតិ” ដោយសង្កត់ធ្ងន់ថា ខ្លួនមិនបានចូលរួមសកម្មភាពខុសច្បាប់ណាមួយ ចំពេលមានទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរឹតត្បិតការនាំប្រេងចេញទៅកាន់ទីក្រុងព្យុងយ៉ាងឡើយ។

របាយការណ៍ប្រចាំឆ្នាំរបស់ Rosneft សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ក៏មិនបានបង្ហាញពីសកម្មភាពពាណិជ្ជកម្មជាមួយកូរ៉េខាងជើងដែរ ដោយបញ្ជាក់ជាថ្មីថា ខ្លួនបានគោរពតាមរបបដាក់ទណ្ឌកម្មអន្តរជាតិ។

ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Rosneft មិនផ្គត់ផ្គង់ដល់ប្រទេសកូរ៉េខាងជើង និងមិនធ្វើសកម្មភាពពាណិជ្ជកម្មណាមួយ នៅក្នុងប្រទេសនោះទេ”៕ ដោយ ឈូក បូរ៉ា

To Top
×