ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មក្រុមហ៊ុន តួកគី ដោយចោទពីបទល្មើស បម្រាមលក់អាវុធឲ្យលីប៊ី

បរទេស​ ៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹក ជញ្ជូនតួកគីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយចោទប្រកាន់ ពីបទល្មើសបម្រាមលក់អាវុធ ឲ្យប្រទេសលីប៊ី និងមាននាវាជាប់ពាក់ព័ន្ធ ក្នុងឧប្បត្តិហេតុមួយ រវាងបារាំងនិងតួកគី កាលពីខែមិថុនា។

ការបង្កកទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនដឹកជញ្ជូន Avrasya Shipping ដែលសហភាព អឹរ៉ុបនិយាយថា ប្រតិបត្តិការនាវាដឹកទំនិញ Cirkin ជាប់ចោទពីបទរត់ពន្ធអាវុធឲ្យប្រទេសលីប៊ីនោះ គឺទំនងជានឹងធ្វើឲ្យទីក្រុង អង់ការ៉ាខឹង ដោយទីក្រុងអង់ការ៉ាបានច្រានចោល ការជួញដូរអាវុធ និងបាននិយាយថា នាវានោះកំពុងតែដឹកជំនួយ មនុស្សធម៌ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់សហភាពអឺរ៉ុប ដែលបោះពុម្ពផ្សាយពី ទណ្ឌកម្មទាំងនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា នាវា Cirkin គឺមានជាប់ពាក់ព័ន្ធ ក្នុងការដឹកជញ្ជូនសម្ភារៈយោធា ឲ្យទៅប្រទេសលីប៊ី កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២០” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top