ព័ត៌មានអន្តរជាតិ

មេដឹកនាំវេណេ ស៊ុអេឡា អំពាវនាវឲ្យបញ្ឈប់ ទណ្ឌកម្មទាំងលើរដ្ឋាភិបាល និងប្រជាជន

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយ អេឡាលោកនីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យបញ្ឈប់នូវវិធានការបង្ខំ ជាឯកតោភាគី ដូចជាទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលបានដាក់ដោយប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ។

នៅក្នុងសុន្ទរកថា មួយតាមរយៈខ្សែអាត់សំឡេងពីទីក្រុងការ៉ាកាស ចំពោះព្រឹត្តិការណ៍ជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ នៅក្នុងយុគសម័យជំងឺកូវីដ-១៩ និងលើសនេះលោក ម៉ាឌូរ៉ូ បានលើកឡើងថា ការដាក់ទណ្ឌកម្មគ្រាន់តែ ធ្វើឱ្យស្ថានភាព នៃភាពក្រីក្រកាន់តែធ្ងន់ធ្ងរ និងរំលោភសិទ្ធិនៃការអភិវឌ្ឍ ថែមទៀតតែប៉ុណ្ណោះ “។

លោកបានបន្ថែមថា ដើម្បីប្រឆាំងនឹងសកម្មភាព ដាក់ទណ្ឌកម្មបែបនេះ យើងគួរតែជជែកវែកញែក ជាបន្ទាន់នៅក្នុងអង្គការសហប្រជាជាតិ នូវរូបមន្តហិរញ្ញប្បទាន សម្រាប់ប្រទេសដែលរងផលប៉ះពាល់ ដោយវិធានការបង្ខិតបង្ខំឯកតោភាគី ៕

ដោយ ឈូក បូរ៉ា

To Top