ព័ត៌មានអន្តរជាតិ

សមាជិកក្រុមប្រឹក្សាសន្ដិសុខ សហភាពអឺរ៉ុប ជំរុញឲ្យមានការបន្ដកិច្ចចរចា អ៊ីស្រាអែល-ប៉ាឡេស្ទីន

យូអិន៖ សមាជិកសហភាព អឺរ៉ុបបច្ចុប្បន្ន នៅក្រុមប្រឹក្សាសន្តិសុខ – ដែលមាន បែលហ្ស៊ិក អេស្តូនី បារាំង អាល្លឺម៉ង់ បូកនឹងអៀរឡង់ និងន័រវែស ដែលជាសមាជិកក្រុមប្រឹក្សាចូលថ្មី កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យមានការបន្តកិច្ចចរចាអ៊ីស្រាអែល – ប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែង ការណ៍រួមបានឲ្យដឹងថា យើងនៅតែជឿជាក់ថាសន្តិភាពសន្តិសុខ និងស្ថេរភាពនៅមជ្ឈឹមបូព៌ា មិនអាចឈានដល់ដោយ គ្មានដំណោះស្រាយយុត្តិធម៌យូរអង្វែង និងពេញលេញ ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនោះទេ។

សេចក្តីថ្លែងការណ៍ឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការផ្អាកផែនការតំបន់ជាឧបសម្ព័ន្ធ នៃទឹកដីប៉ាឡេស្ទីន ជាឯកតោភាគី គឺជាជំហានវិជ្ជមានហើយគួរតែក្លាយជាអចិន្រ្តៃយ៍។

បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ ដែលអាចចរចារបាន និងមានសុពលភាព ដែលបានបង្កើតឡើង ដោយផ្អែកលើប៉ារ៉ាម៉ែត្រ ដែលបានព្រមព្រៀងគ្នា និងច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា វាចាំបាច់ដែលដល់ទីបញ្ចប់នេះ ការចរចាប្រកបដោយអត្ថន័យលើបញ្ហាឋានៈចុងក្រោយកើតឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top