ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ព្រមានភាគីបាតុកម្ម ទាំងពីររក្សាសន្ដិភាព ដើម្បីចៀសវាងអំពើហិង្សា

បាងកក៖ រដ្ឋាភិបាលថៃ បានជំរុញឱ្យគ្រប់ភាគី ទាំងអស់ជួយដោះស្រាយភាពតានតឹង រវាងក្រុមបាតុករ ដែលទាមទារកំណែទម្រង់ រាជាធិបតេយ្យ និងរាជានិយមជ្រុល ដើម្បីចៀសវាងការប្រឈមមុខ ដាក់គ្នាដោយហិង្សា។

លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូឆា បានមានលើកឡើងថា“ យើងត្រូវតែរារាំងភាគីទាំងពីរកុំឲ្យ ប៉ះទង្គិចគ្នា អ្នកដឹងទេ មានមនុស្សរាប់លាននាក់ ដែលស្មោះត្រង់នឹងរបបរាជានិយម ហើយពួកគេនៅគ្រប់ខេត្តទាំងអស់ ដូច្នេះសូមជួយយើងក្នុងការលុប បំបាត់ភាពតានតឹងនេះ”។

លោកនាយករដ្ឋមន្រ្តីបានឆ្លើយតប ទៅនឹងសំណួរអំពីលទ្ធភាពនៃអំពើហឹង្សា ដែលកំពុងផ្ទុះឡើងរវាងក្រុម ដែលទាមទារឱ្យមានការផ្លាស់ប្តូររបបរាជានិយម និងអ្នកដែលមានភក្តីភាពខ្ពស់ ចំពោះស្ថាប័ននេះ។

លោកបានលើកទឹកចិត្ត ឱ្យអ្នករាល់គ្នាគិតឱ្យបានច្បាស់ អំពីអ្វីដែលក្រុមបាតុករសង្ឃឹមថា នឹងទទួលបាន និងវិធីដែលពួកគេអាចជួយរដ្ឋាភិបាល និងអាជ្ញាធរទប់ស្កាត់ភាពវឹកវរ៕

ដោយ ឈូក បូរ៉ា

To Top