ព័ត៌មានអន្តរជាតិ

អាមេរិកពិន័យ Emirates ជាទឹកប្រាក់រាបម៉ឺនដុល្លារ ក្រោយបានធ្វើការហោះហើរ លើទឹកដីអ៊ីរ៉ង

បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារ ដឹកជញ្ជូននៃសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះបានប្រកាស ដាក់ពិន័យទៅលើក្រុមហ៊ុន អាកាសចរណ៍ Emirates ជាទឹកប្រាក់ប្រមាណជា៤០ម៉ឺនដុល្លារ អាមេរិក ក្រោយពេលដែលក្រុមហ៊ុននេះ បានធ្វើការហោះហើរ ទៅលើដែនអាកាស នៃប្រទេសអ៊ីរង។

គួរឲ្យដឹងដែរ ថា ជាក់ស្តែងករណី ហេតុការណ៍នេះ បានកើតឡើងតាំងតែពីឆ្នាំ ទៅមកម្ល៉េះក្នុងអំឡុងពេលដែលអាមេរិក និងអ៊ីរ៉ង់កំពុងមានភាពតានតឹង ជាមួយគ្នាប៉ុន្តែជឿជាក់ថាប្រាក់ពិន័យពាក់កណ្តាល នឹងត្រូវលប់ចោលទៅវិញ ប្រសិនបើក្រុមហ៊ុននេះអះអាងថា នឹងមិនមានករណីបែបនេះ កើតមានឡើងវិញក្នុងរយៈពេលពេញ១ឆ្នាំនេះ។

សេចក្តីប្រកាស ព្រមាន និងហាមឃាត់មិនអនុញ្ញាតិ ឲ្យមានការហោះហើរយន្តហោះឯកជន នៅក្នុងទឹកដីនិងដែនអាកាស ដែលកំពុងមានជម្លោះនិងភាពតានតឹង រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើង តាំងតែពីឆ្នាំ២០១៤ មកម្ល៉េះហើយករណីរងការពិន័យនេះ ត្រូវបានគេដឹងថា បានកើតឡើង កាលពីខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top