ព័ត៌មានអន្តរជាតិ

ប៉ូលិសតួកគី រឹបអូសបានសារធាតុញៀន ប្រភេទកូកាអ៊ីនបាន២២៨គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ០៩នាក់

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ស្នងការនគរបាលអ៊ីស្តង់ប៊ុល បានប្រកាសកាលពីថ្ងៃអង្គារថា ប៉ូលិសតួកគី បានរឹបអូសបានសារធាតុញៀន ចំនួន២២៨គីឡូក្រាម នៅឯកំពង់ផែមួយដែលមានប្រជាប្រិយភាពបំផុង នៅក្នុងប្រទេសតួកគី នៅក្រុងអ៊ីស្តង់ប៊ុល និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ។

ស្នងការនគរបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា មន្ត្រីប៉ូលិស បានទទូលសញ្ញាដែលប្រាប់ថា មានបរិមាណសារធាតុកូកាអ៊ីនច្រើនបំផុត នឹងត្រូវនាំយកមកតាមនាវាមួយគ្រឿង មកពីប្រទេសអាមេរិកខាងត្បូង មកកាន់ក្រុងកំពង់ផែ Ambarli នៅក្រុងអ៊ីស្តង់ប៊ុល ។

ដោយមានការសហការគ្នា ជាមួយក្រុមប្រតិបត្តិការអន្តរជាតិ ក្រុមការងារបង្ក្រាបសារធាតុញៀនអ៊ីស្តង់ប៊ុល និងក្រុមមន្ត្រីគយ បានបើកប្រតិបត្តិការរុករក នៅក្នុងកុងទុយណ័រចំនួន០៦ នៅលើនាវានោះ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ឲ្យដឹងដូច្នេះ ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា “បន្ទាប់ពីបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ នៅក្នុងកុងទុយណ័រទាំងនោះ អង្គភាពបានរកឃើញសារធាតុញៀនប្រភេទកូកាអ៊ីនចំនួន២២៨គីឡូក្រាម ដែលបានលាក់នៅខាងក្នុងនោះដែលមាន១១៩តោននៃបាវជីទាំងនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top