បរទេស៖ ក្រសួងការបរទេស របស់ទីក្រុងម៉ានីល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិងចិន បានធ្វើការបញ្ជាក់សារជាថ្មី នូវចំណងមិត្តភាព ដ៏រឹងមាំរបស់ប្រទេសខ្លួន ស្របពេលមានភាពតានតឹងទ្វេភាគី ជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូង។
ក្រោយកិច្ចពិភាក្សាគ្នា នៅទីក្រុងយូណាន រវាងលោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin និងលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នោះ ក្រសួងការបរទេសហ្វីលីពីន បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា “ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវភាពចាំបាច់នៃចំណងមិត្តភាពកំពុងមាន បើទោះជាមានឧបសគ្គនានា បង្កឡើងដោយជំងឺកូវីដ១៩ក៏ដោយ”។
គួរបញ្ជាក់ថា ប្រទេសចិន ដែលជាច្រើនឆ្នាំមកជាប់គំាង ក្នុងជម្លោះដែនសមុទ្រ ជាមួយប្រទេសនានា ដែលស្ថិតនៅជាប់តំបន់ឆ្នេរ នៃសមុទ្រចិនខាងត្បូងនោះ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធនានា នៅក្នុងផ្នែកមានជម្លោះ នៃផ្លូវទឹកយុទ្ធសាស្ត្រ ស្របពេល ដែលប្រទេសអះអាងកម្មសិទ្ធិផ្សេងទៀត ជាប់ដៃប្រយុទ្ធនឹងការរាតត្បាត នៃមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង