ព័ត៌មានអន្តរជាតិ

អាមេនីនិងអាហ្ស៊ែបៃហ្សង់ ចោទដាក់គ្នា ពីបទបំពានបទឈប់បាញ់គ្នាថ្មី

បរទេស៖ ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់គ្នាមួយ ត្រូវបានដាក់អនុវត្តជាធរមាននោះ ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភបំពានកិច្ចព្រមព្រៀង បញ្ឈប់ការប្រយុទ្ធគ្នាមួយ។

មន្ត្រីតំណាងរបស់ប្រទេសទាំងពីរ បានចូលរួមក្នុងកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ បានយល់ព្រម លើបទឈប់បាញ់គ្នាមួយ ដែលអនុវត្តជាធរមាន នៅម៉ោង៤ព្រឹកថ្ងៃសៅរ៍ ហើយក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការឈប់ប្រយុទ្ធគ្នា គឺដើម្បីគោលបំណងមនុស្សធម៌ អនុញ្ញាតឲ្យភាគីទាំងពីរ ដោះដូរអ្នកទោសគ្នា និងសាកសពអ្នកស្លាប់។

លោក Hikmet Hajiyev ជាជំនួយការ ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Hikmet Hajiyev បានមានប្រសាសន៍ថា អាមេនីបានបំពានកិច្ចព្រមព្រៀងនោះ ចំណែកមន្ត្រីនានា នៅតំបន់ Karabakh បានចោទប្រកាន់ ប្រទេសអាហ្ស៊ែបៃហ្សង់ ពីបទប្រើប្រាស់ កិច្ចពិភាក្សាបទឈប់បាញ់គ្នានោះ ជាគ្រឿងបិទបាំង ដើម្បីត្រៀម សម្រាប់ការវាយប្រហារថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top