ព័ត៌មានអន្តរជាតិ

តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនសកម្មជន នយោបាយ២នាក់ ដែលត្រូវបានគេសង្ស័យថា មានចេតនាធ្វើឱ្យគ្រោះថ្នាក់ សេរីភាព ព្រះមហាក្សត្រិយានី

បរទេស ៖ តុលាការព្រហ្មទណ្ឌ នៅថ្ងៃព្រហស្បតិ៍ បានចេញដីកាចាប់ខ្លួនសកម្មជន នយោបាយចំនួនពីរនាក់ ដែលត្រូវបាន គេសង្ស័យថា មានចេតនាធ្វើឱ្យគ្រោះថ្នាក់ ដល់សេរីភាព ព្រះមហាក្សត្រិយានី អំឡុងពេលបាតុកម្ម មួយកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមផ្នែកទី ១១០ នៃ ក្រមព្រហ្មទណ្ឌ ប្រសិនបើរកឃើញថា មានកំហុសពួកគេទាំងពីរអាចនឹង ជាប់ពន្ធនាគារពី ១៦ ឆ្នាំដល់មួយជីវិត ។ ការដាក់ពន្ធនាគារមានលក្ខណៈធ្ងន់ធ្ងរ ជាងបើប្រៀបធៀប ទៅនឹងមាត្រា ១១២ ឬច្បាប់ដ៏ធំធេងដែលមានរយៈពេលរហូតដល់ ១៥ ឆ្នាំប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាព ។

ដីកាចាប់ខ្លួនបានកំណត់អត្តសញ្ញាណអ្នកទាំងពីរឈ្មោះ Ekkachai Hongkangwan និងឈ្មោះ Bunkueanun Paothon, សកម្មជននយោបាយដែលមានវត្តមាននៅក្នុងបាតុកម្មនោះ។

តុលាការបានចេញដីកា តាមការស្នើសុំរបស់ប៉ូលីស Dusit ជុំវិញឧប្បត្តិហេតុមួយនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាចថ្ងៃពុធនៅលើផ្លូវ Phitsanulok ។

នៅថ្ងៃនោះ ព្រះរាជពិធីដង្ហែ របស់ព្រះករុណាព្រះមហាក្សត្រីយានី បានយាងឆ្លងកាត់តាមផ្លូវ ដែលត្រូវបានក្រុមសន្តិសុខ ចូលព័ទ្ធជុំវិញដើម្បីបញ្ឈប់បាតុករ។ ទោះយ៉ាងណាក្រុមអ្នកតវ៉ា ជាច្រើនបានឆ្លងកាត់ហើយមនុស្សជាច្រើន ត្រូវបានគេមើលឃើញថា បានបង្ហាញពីការលើកម្រាមដៃទាំង ៣ នៅពេលក្រុមម៉ូតូ របស់ព្រះមហាក្សត្រយានីបើកឆ្លងកាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top