ព័ត៌មានអន្តរជាតិ

ប្រទេសថៃ ប្រកាសក្រឹត្យបន្ទាន់មួយ ដើម្បីបញ្ឈប់ការតវ៉ា គាំទ្រលទ្ធិប្រជាធិបតេយ្យ

CNN ៖ រដ្ឋាភិបាលថៃ បានចាប់ខ្លួនមេដឹកនាំ បាតុកម្មដ៏លេចធ្លោមួយចំនួន និងបានប្រកាសហាមប្រាម ការប្រមូលផ្តុំមនុស្សជាង ៥ នាក់នៅក្រោមក្រឹត្យបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងរារាំង ការធ្វើបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលបានរញ្ជួយប្រទេស អស់រយៈពេលជាង ៣ ខែ។

ក្រឹត្យដែលបានចូលជាធរមាន នៅក្នុងរដ្ឋធានីបាងកក នៅម៉ោង ៤ ព្រឹកម៉ោង ក្នុងស្រុកត្រូវបានអនុវត្ត បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់បានដើរចេញពីវិមានប្រជាធិបតេយ្យ នៅទីក្រុង និងបានបំបែករបាំងការពារ របស់ប៉ូលីស ទៅបោះជំរុំនៅខាងក្រៅការិយាល័យរបស់នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូឆា កាលពីល្ងាចថ្ងៃពុធ។ ក្រុមបាតុករបានអំពាវនាវឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែងនិង ធ្វើកំណែទម្រង់របបរាជានិយម។

នៅក្នុងក្រឹត្យបានឲ្យដឹងថា“ ដូចដែលបានបង្ហាញថា មានក្រុមជាច្រើនបានអញ្ជើញញុះញង់ និងធ្វើសន្និបាតខុសច្បាប់” មានសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព និងសណ្តាប់ធ្នាប់ របស់សាធារណៈជន៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top