ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ប្រាប់កងទ័ពឱ្យប្រុងប្រយ័ត្នខ្ពស់ និងត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈមានភាពតានតឹងជាមួយអាមេរិក

បរទេស៖ ភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បាននិងកំពុងកើនឡើង ខណៈពេលដែលសហរដ្ឋអាមេរិក បន្តប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងវិវឌ្ឍន៍ ចំណងទាក់ទង ជាមួយកោះតៃវ៉ាន់ និងចោទប្រកាន់ប្រទេសចិនថា ជាអ្នកទទួលខុសត្រូវ ចំពោះការរាតត្បាតវីរុស ពាសពេញពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីចិន លោកស៊ីជិនពីង បានជំរុញឱ្យកងទាហាន នៃកងទ័ពរំដោះប្រជាជនចិន រក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និងដាក់ស្មារតី និងថាមពលទាំងអស់ ដើម្បីត្រៀមធ្វើសង្គ្រាម នៅក្នុងដំណើរទស្សនកិច្ច នៅឯកងម៉ារីននៅទីក្រុងឆៅចូវ នៅភាគខាងត្បូងខេត្តក្វាងទុង។ ។ លោកបានបន្ត ដោយអំពាវនាវដល់កងទ័ព ឲ្យ មាន“ ភាពស្មោះត្រង់” និង“ អាចជឿទុកចិត្តបាន” នៅក្នុងពេលវេលាទាំងនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុ នៃការប្រឈមនោះឡើយ។

សេចក្តីថ្លែងការណ៍របស់លោក ស៊ី ជីនពីង បានកើតឡើង ចំពេលមានភាពតានតឹងជាបន្តបន្ទាប់ រវាងចិននិងសហរដ្ឋអាមេរិក លើបញ្ហាផ្សេងៗគ្នា។ នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោស រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីនាវាពិឃាត របស់អាមេរិកមួយគ្រឿងឈ្មោះ USS John S. McCain ត្រូវបានគេប្រទះឃើញ នៅតំបន់ក្បែរកោះ Parcel ក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។

ប្រទេសចិន ដែលត្រួតត្រាសមុទ្រភាគច្រើន នៅសមុទ្រចិនខាងត្បូង បានពុះពារនឹងការទាមទារទឹកដី ពីប្រទេសចំនួន ៥ បានស្តីបន្ទោស ចំពោះសកម្មភាពរបស់នាវានេះ ព្រោះថាកងទ័ពជើងទឹកអាមេរិក មិនដែលបានស្នើសុំការអនុញ្ញាត ឱ្យនាវារបស់ខ្លួនចូល ក្នុងទឹកដីក្រុងប៉េកាំងយល់ថា ស្ថិតនៅក្នុងដែនទឹករបស់ខ្លួនឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×