ព័ត៌មានអន្តរជាតិ

ផ្ទុះហ្គាស នៅផ្សារទំនើបមួយ នៅអាមេរិក របួសមនុស្ស៥នាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាមនុស្ស ៥ នាក់ក្នុងនោះមាននិស្សិតមហាវិទ្យាល័យចំនួន ៣ នាក់
បានរងរបួសក្នុងការផ្ទុះហ្គាស នៅឯផ្សារទំនើបមួយក្នុងទីក្រុង Harrisonburg រដ្ឋ Virginia
កាលពីព្រឹកថ្ងៃសៅរ៍។

អ្នកនាំពាក្យរបស់ទីក្រុងនេះ បាននិយាយ នៅក្នុងសន្និសីទកាសែតមួយថា មជ្ឈមណ្ឌលផ្សារទំនើប ដែលមានកំពស់ពីរជាន់ ដែលមានចម្ងាយតែប៉ុន្មានប្លុកនៅខាងលិចបរិវេណ សាកលវិទ្យាល័យ James Madison គឺទទួលរងការរខាតបង់ ស្ទើរតែទាំងស្រុង។

អ្នកនាំពាក្យដដែលនេះ បាននិយាយទៀតថាអគ្គិភ័យ ដែលស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ ៣ បានរាលដាលដល់អគារ ពាណិជ្ជកម្មយ៉ាងតិច ២ ផ្សេងទៀតនៅក្នុងទីក្រុងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top