ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដី នៅឯអណ្តូងរ៉ែមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១១នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា គ្រោះបាក់ដីកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១១នាក់ ។

លោក Iriansyah ប្រធានអង្គភាពសង្គ្រោះបន្ទាន់ចំណុះឲ្យទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ដល់ស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះបាក់ដីបានកើតឡើង នៅឯអណ្តូងរ៉ែមួយកន្លែង នៅខេត្តស៊ូម៉ាត្រា ខាងត្បូង ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់ក្រុមកម្មករចំនួន១១នាក់ ។

នៅមិនទាន់មានសេចក្តី រាយការណ៍ណាមួយ ដែលបញ្ជាក់អំពីមូលហេតុនៃការគ្រោះមហន្តរាយនេះ ថាតើ កើតឡើងដោយសារអ្វីនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top