ព័ត៌មានអន្តរជាតិ

អាមេរិកចាកចេញ ពីកិច្ចព្រមព្រៀង អាកាសធាតុសកល ជាផ្លូវការ ស្របពេលមានភាពមិនច្បាស់លាស់ ពីការបោះឆ្នោតនៅឡើយ

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានចាកចេញជាផ្លូវការ ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស បំពេញទៅតាមការសន្យាចាស់ ធ្វើឡើងដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថានឹងដកប្រទេស ដែលបំភាយឧស្ម័នផ្ទះកញ្ចក់ ដ៏ធំបំផុត លំដាប់ទីពីរ លើពិភលោក ចេញពីកិច្ចព្រមព្រៀងសកល ដែលប្រយុទ្ធនឹងបម្រែបម្រួល អាកាសធាតុនោះ។

លោក Patricia Espinosa ជាលេខាធិការនៃសន្និបាត ទម្រង់ការងាររបស់ អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ បានមានប្រសាសន៍ថា “ការដកខ្លួនរបស់សហរដ្ឋអាមេរិក នឹងបន្សល់ទុកនូវភាពខ្វះចន្លោះ ក្នុងក្រុមរបស់ពួកយើង ហើយនិងក្នុងកិច្ចប្រឹងប្រែងសកល ដើម្បីសម្រេចគោលដៅ និងមហិច្ឆតារបស់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស”។

ប៉ុន្តែលទ្ធផល នៃការប្រកួតប្រជែង ដ៏តានតឹង នៃការបោះឆ្នោត សហរដ្ឋអាមេរិក នឹងកំណត់ថាមានរយៈពេលយូរប៉ុណ្ណា គឺគូបដិបក្ខរបស់លោក ត្រាំ គឺលោក ចូ ប៊ីដិន មកពីបក្សលទ្ធប្រជាធិបតេយ្យ ធ្លាប់បានសន្យាថា នឹងចូលរួម ជាមួយកិច្ចព្រមព្រៀងនេះ ឡើងវិញ ប្រសិនបើរូបលោកឈ្នះឆ្នោត៕

ប្រែសម្រួល៖ប៉ាង កុង

To Top