ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ សរសេរព្រះរាជសារ បង្ហាញក្តីស្រឡាញ់ជាតិ ក្នុងពេលតវ៉ាឱ្យកែទម្រង់ រាជានិយមបន្ថយ អំណាចព្រះរាជា

បរទេស៖ ព្រះមហាក្សត្រថៃ បានសរសេរព្រះរាជសារមួយអំពីការរួបរួមជាតិ និងសេចក្តីស្រឡាញ់ កាលពីថ្ងៃអង្គារ ក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅខេត្ត Udon Thani រយៈពេលពីរថ្ងៃ បន្ទាប់ពីក្រុមអ្នកតវ៉ាបានផ្ញើញត្តិទាមទារអោយមានការកែទម្រង់រាជានិយម ដែលនឹងរារាំងអំណាចរបស់ព្រះមហាក្សត្រ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការិយាល័យនៃព្រះបរមរាជវាំង មិនបានធ្វើអត្ថាធិប្បាយ អំពីការតវ៉ាដែលបានកើតឡើង រាប់ខែមកនេះ នោះទេ ដូច្នេះរាល់ការទំនាក់ទំនង ពីព្រះមហាក្សត្រ ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ព្រះមហាក្សត្រថៃ បានសរសេរនៅក្នុងព្រះរាជសារមួយ ទៅកាន់អភិបាលខេត្ត Udon Thani ថា “យើងទាំងអស់គ្នាស្រឡាញ់និងថែរក្សាគ្នាទៅវិញទៅមក។ ថែរក្សាប្រទេសជួយគ្នា ការពារប្រទេសរបស់យើង ដោយសេចក្តីល្អ ដើម្បីភាពរុងរឿង និងការពារប្រជាជនថៃ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top