ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលនិងលីបង់ បន្តកិច្ចពិភាក្សាគ្នា អំពីព្រំដែនសមុទ្រមានជម្លោះ

បរទេស៖ប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ នៅថ្ងៃពុធនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយអាមេរិក ជុំវិញបញ្ហាព្រំដែនសមុទ្រ មេឌីទែរ៉ានេមានចម្លោះ ដែលមានការរុក រកឧស្ម័យអ៊ីដ្រូកាបូន នៅក្នុងតំបន់សម្បូរដោយឧស្ម័ន។

ប្រទេសជាសត្រូវនឹងគ្នា ជាយូរមកហើយនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាចំនួន៣ជុំកាលពីខែមុន រៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅមូលដ្ឋានទ័ពរក្សាសន្តិភាពមួយ ក្នុងប្រទេសលីបង់ភាគខាងត្បូង ដែលអង្គការសហប្រជាជាតិ និងអាមេរិកពិពណ៌នាថា មានអំណោយផលល្អ។

ប៉ុន្តែប្រភពព័ត៌មាននានា បាននិយាយប្រាប់ថា ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ នៅតែមានទំហំធំនៅឡើយ បន្ទាប់ពីធ្វើការបង្ហាញផែនទីខុសគ្នា ដែលគូសបង្ហាញពីព្រំដែន ដែលពិតជាបានបង្កើនទំហំ នៃតំបន់មានជម្លោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top