ព័ត៌មានអន្តរជាតិ

អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ខ្ពស់បំផុត នៅក្នុងកំណត់ត្រា ប្រចាំថ្ងៃ

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា យោងតាមទិន្នន័យផ្លូវការ ដែលបានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ផ្សេងទៀតចំនួន៣៣.៤៧០នាក់ ដែលនេះជាចំនួននៃអ្នកឆ្លងជំងឺខ្ពស់បំផុតប្រចាំថ្ងៃ ចាប់់តាំងពីមានផ្ទុះជំងឺឆ្លង រាលត្បាតកើតឡើង ។

តួលេខបានបង្ហាញថា សរុបចំនួន នៃអ្នកឆ្លងជំងឺនៅចក្រភពអង់គ្លេស បានកើនឡើងដល់១.២៩០.១៩៥នាក់ ។
ចំនួននៃអ្នកស្លាប់ចុងក្រោយបង្អស់ មិនទាន់បានប្រកាស ឲ្យដឹងនៅឡើយទេ ។

កាលពីថ្ងៃពុធ ពលរដ្ឋចំនួន២២.៩៥០នាក់ បានធ្វើតេស្តឃើញវិជ្ជមាន ។ ចំនួនអ្នកស្លាប់បន្ថែមទៀត ត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១២ ខែឧសភា ដែលនាំឲ្យមានអ្នកស្លាប់សរុប នៅក្នុងប្រទេសកើនឡើងដល់៥០.៣៦៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top