ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល១ថ្ងៃ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី១៤ម៉ឺននាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ សហរដ្ឋអាមេរិក (CDC)បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ត្រូវបានគេរាយ ការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៤៣.៤០៨នាក់ គិតត្រឹមថ្ងៃពុធ ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីមានការរាតត្បាតជំងឺ នៅក្នុងប្រទេស ។

យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ CDC បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺថ្មីនេះដែរគឺនៅទូទាំងប្រទេស ដែលមាននៅក្នុងកំណត់ត្រាក្នុងចំណោម១៣៤.៣៨៣នាក់ ដែលបានកត់ត្រាកាលពីថ្ងៃមុននេះ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺ គិតជាមធ្យមក្នុងរយៈពេល១សប្តាហ៍មកនេះ កើនឡើងខ្ពស់បំផុត គឺមានចំនួន១២១.៤៩៦នាក់ ។

យោងតាមសាកលវិទ្យាល័យ by Johns Hopkins University បានឲ្យដឹងថា សហរដ្ឋអាមេរិក បានកត់ត្រាថា មានអ្នកឆ្លងជំងឺលើសពី១០.៥១៣.០០០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់គិតត្រឹម ល្ងាចថ្ងៃព្រហស្បតិ៍ គឺច្រើនជាង២៤២.៥០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top