ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខអាមេរិក ធ្វើដំណើរទៅ ប្រទេសវៀតណាម និងហ្វីលីពីន

បរទេស ៖ សេតវិមានបាននិយាយ នៅថ្ងៃពុធនេះថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Robert O’Brien កំពុងតែធ្វើដំណើរទៅកាន់ ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន ដែលប្រទេសទាំងនេះ មានក្តីព្រួយបារម្ភដូចគ្នា ជុំវិញឥរិយាបថ និងការអះអាងកម្មសិទ្ធិដែនសមុទ្រ កាន់តែខ្លាំងក្លាឡើងរបស់ចិននៅអាស៊ី ។

សារលើបណ្ដាញផ្សព្វផ្សាយ សង្គមធ្វីតធ័រ ពីក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមាន បាននិយាយប្រាប់ថា លោក O’Brien នឹងជួបជាមួយមេដឹកនាំក្នុងប្រទេសទាំងពីរ ដើម្បីធ្វើការអញ្ជាក់បន្ថែម ពីភាពរឹងមាំនៃចំណង មិត្តភាពទ្វេភាគី និងដើម្បីពិភាក្សាគ្នាអមពីសហប្រតិបត្តិការ សន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក O’Brien នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានធ្វើទស្សនកិច្ចទីក្រុងហាណូយ កាលពីខែមុន ដោយដំណើរទស្សនកិច្ច កាលនោះ គឺធ្វើឡើងក្រោយមួយសប្ដាហ៍ បន្ទាប់ពីវៀតណាម បានដោះលែងពលរដ្ឋអាមេរិក កើតនៅវៀតណាម គឺលោក Michael Nguyen ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋ៕
ប្រែសម្រួល៖ប៉ាង កុង

To Top