ព័ត៌មានអន្តរជាតិ

ជប៉ុននឹងពិចារណា សន្តិសុខកូនដ្រូន ក្នុងដំណើរត្រួតពិនិត្យ ទប់ទល់ចិន

បរទេស ៖ ប្រទេសនៅពេលខាងមុខឆាប់ៗនេះ នឹងបង្កើនសន្តិសុខកូនដ្រូន ដោយទំនងជាអាចបំបាត់កូនដ្រូន ផលិតដោយប្រទេសចិន ចេញពីកងកម្លាំងរបស់ខ្លួនតែម្តង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

កាសែត Nikkei បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទីក្រុងតូក្យូមានគម្រោងពង្រឹងវិធានការសន្តិសុខ សម្រាប់កូនដ្រូន ដែលប្រើប្រាស់សម្រាប់ពិនិត្យមើលទំនប់ទឹក កំពង់ផែ និងរោងចក្រថាមពល ។ ក្រសួងនិងទីភ្នាក់ងារនានា របស់រដ្ឋាភិបាល អាចនឹងត្រូវតម្រូវឲ្យអនុវត្ត តាមគោលការណ៍ថ្មី សម្រាប់កូនដ្រូននេះ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឆ្នាំក្រោយទៅ។

យោងតាមសេចក្តីរាយការណ៍ គោលនយោបាយនេះ អាចនឹងបដិសេធការទិញកូនដ្រូននានា ពីប្រទេសជាក់លាក់មួយចំនួន។ ប្រទេសនិងក្រុមហ៊ុនបរទេសទេស ដែលផលិតកូនដ្រូន គឺមិនត្រូវបានបញ្ជាក់ឈ្មោះពិតប្រាកដទេ ប៉ុន្តែវានឹងពិតជាមិនអាចឲ្យទីភ្នាក់ងារនានាទិញកូនដ្រូន ផលិតនៅក្នុងប្រទេសចិននោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top