ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អង់គ្លេស នឹងពិចារណា ជំរុញបង្កើនការ ចំណាយ លើការពារជាតិ

បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់សភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងបង្កើនការចំណាយ លើការពារជាតិ ដើម្បីធ្វើប្រទេស ឲ្យក្លាយជាមហាអំណាចជើង ទឹកដំបូងគេ នៅក្នុងតំបន់អឺរ៉ុប ដោយលោកនិយាយថា ពិភពលោកគឺប្រកបដោយគ្រោះថ្នាក់ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីប្រកាសនេះ គឺជាផ្នែកនៃរបស់លោក Boris Johnson បង្ហាញកញ្ចប់ថវិកាថ្មីរបស់រដ្ឋាភិបាលរបស់លោក ជាមួយការបង្កើនប្រាក់២១,៨២ពាន់លានដុល្លារ លើសការប្តេជ្ញាពីមុន ក្នុងរយៈពេល៤ឆ្នាំ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយប្រាប់ដូច្នេះថា “ខ្ញុំបានចាប់យកការសម្រេចចិត្តនេះ ស្របពេលមានការរាតត្បាតឆ្លងជម្ងឺ ព្រោះតែវិស័យការពារជាតិ ត្រូវតែមកមុនគេ។ ស្ថានភាពអន្តរជាតិ គឺកាន់តែគ្រោះថ្នាក់ខ្លាំងឡើង និងមានការប្រកួតប្រជែង តឹងតែងខ្លាំងឡើង ជាងពេលណាៗទាំងអស់មុនសម័យសង្គ្រាមត្រជាក់ ហើយអង់គ្លេសត្រូវតែកាន់ យកការពិតស្តីពីប្រវត្តិសាស្ត្ររបស់យើង និងឈរនៅក្បែរសម្ពន្ធមិត្តរបស់យើង” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×