ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ស្នើឲ្យមាន បទឈប់បាញ់គ្នានៅ អាហ្វហ្គានីស្ថាន

បរទេស៖ ប្រធានផ្នែកគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានបទឈប់បាញ់ គ្នាភ្លាមៗមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ទង្វើបង្កើនទឹកដីឥស្លាមណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្ររបស់សហគមន៍អឺរ៉ុប។

លោក Josep Borrell ជាមន្ត្រីតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់សន្និសីទរៃអង្គាសប្រាប់ មូលនិធិអាហ្វហ្គានីស្ថានមួ នៅក្នុងទីក្រុងហ្សឺណែវថា “បទឈប់បាញ់គ្នា មិនគួរជាលទ្ធផលនៃដំណើរការ (សន្តិភាព) គឺវាគួរតែដើរអមនឹងដំណើរការពីថ្ងៃនេះ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះ បានមានប្រសាសន៍បន្តទៀតដូច្នេះថា “ការប៉ុនប៉ងស្តារឡើងវិញនូវទឹកដីឥស្លាមណាមួយ នឹងមានឥទ្ធិពលអាក្រក់ ចំពោះការចូលរួមផ្នែកនយោបាយនិងហិរញ្ញវត្ថុរបស់យើង”៕

To Top