ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ របស់រុស្ស៊ី នឹងមានតម្លៃ តិចជាង២០ដុល្លារ ក្នុង១នាក់

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ ឈ្មោះ Sputnik V របស់ប្រទេសរុស្ស៊ី នឹងមានតម្លៃតិចជាង២០ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលជាតម្លៃទីផ្សារអន្តរជាតិ ហើយក្រុងម៉ូស្គូ មានបំណងនឹងផលិតលើសពី១ពាន់លានកម្រិត នៅក្នុងស្រុក និងនៅបរទេស នៅឆ្នាំក្រោយ ។ ក្រុមអ្នកគាំទ្រ និងអ្នកផលិត បានឲ្យដឹងនៅថ្ងៃអង្គារនេះ ។

វ៉ាក់សាំង Sputnik ត្រូវគេចាក់បញ្ចូល២ដង ដែលក្នុងមួយដងៗ មានតម្លៃតិចជាង១០ដុល្លារសម្រាប់មនុស្សម្នាក់ៗ ។ នេះបើយោងតាមគណនីបណ្តាញសង្គម Twitter ផ្លូវការអំពីវ៉ាក់សាំង Sputnik V បានឲ្យដឹងដូច្នេះ ។ សម្រាប់ពលរដ្ឋរុស្ស៊ី ការចាក់វ៉់ាក់សាំង នឹងមិនគិតថ្លៃឡើយ ។

លោក Kirill Dmitriev ប្រធានមូលនិធិ RDIF របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ក្រុងម៉ូស្គូ ហើយងដៃគូរបស់ខ្លួន មានសមត្ថិភាពដើម្បីបង្កើតលើសពី១ពាន់លានកម្រិត ដោយចាប់ផ្តើមពីឆ្នំាក្រោយ ហើយគ្រប់គ្រាន់នឹងចាក់វ៉ាក់សាំង ជាង៥០០លាននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top