ព័ត៌មានអន្តរជាតិ

មកដល់ពេលនេះ លោក Putin នៅមិនទាន់ប្រើប្រាស់វ៉ាក់សាំង ដែលផលិតឡើងដោយរុស្សីនៅឡើយទេ

បរទេសៈទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អស់រយៈពេលប៉ុន្មានខែហើយ ដែលលោកប្រធានាធិបតីរុស្សី Vladimir Putin នៅមិនទាន់ត្រូវ
បានគេចាក់វ៉ាក់សាំង ប្រឆាំងនឹងវីរុសកូវីដ១៩ ដែលមានឈ្មោះថា Sputnik V នោះនៅឡើយទេ។

លោកប្រធានាធិបតីរូបនេះ ធ្លាប់បានប្រកាសថា វាគឺជាវ៉ាក់សាំងកូវីដ១៩ ដំបូងបំផុតលើពិភពលោក និងថែមទាំងបានអនុញ្ញាត ឲ្យកូនស្រីរបស់គាត់ជាមនុស្សដំបូង ដែលទទួលយក
វ៉ាកសាំងនេះដែរ ប៉ុន្តែនៅថ្ងៃនេះវិមានក្រមឡាំង បាននិយាយថា លោក Putin មិនទាន់ប្រើប្រាស់វា ដោយសារ Sputnik V នៅមិនទាន់ឈានដល់ ដំណាក់កាលចុងក្រោយ
នៃការធ្វើតេស្តនៅឡើយទេ។

អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov បាននិយាយក្នុងអំឡុងពេល ដែលលោកបានរាយការណ៍ព័ត៌មាន ទៅកាន់ក្រុមអ្នកកាសែតថា វ៉ាក់សាំងគឺនៅមិនទាន់
ត្រូវបានផលិតនៅឡើយទេ ហើយប្រធានាធិបតីលោក Putin គឺនឹងមិនទទួលការចាក់ ដូចទៅនឹងអ្នកស្ម័គ្រចិត្តដែរ ប៉ុន្តែជឿជាក់ថា ក្រុមអ្នកធ្វើការជួរមុខ ឲ្យក្រសួងសុខាភិបាលមួយចំនួន
ហើយដែលបានទទួល ប្រើប្រាស់វ៉ាក់សាំងមួយប្រភេទនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top