ព័ត៌មានអន្តរជាតិ

របាយការណ៍៖ សត្វមាន់ជាង ១៤០ ០០០ ក្បាលនឹងត្រូវសម្លាប់ចោល ខណៈជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងខេត្តទី៣ របស់ជប៉ុន

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា សត្វមាន់ប្រមាណ ១៤៦ ០០០ ក្បាល នឹងត្រូវ សម្លាប់ចោល ក្នុងខេត្ត Hyogo របស់ជប៉ុនដែលបានក្លាយជាតំបន់ទី ៣ ដែលទទួលរងនូវជំងឺនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា អាជ្ញាធរក៏បានណែនាំការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់តំបន់ចម្ងាយ ១០ គីឡូម៉ែត្រ (ជាង ៦ ម៉ែល) ដែលជាកន្លែងដែលចលនារបស់សត្វមាន់និងស៊ុតនឹងត្រូវហាមឃាត់។

ជំងឺផ្តាសាយបក្សី H5 ត្រូវបានគេរកឃើញដំបូងនៅកសិដ្ឋានបក្សីមួយក្នុងខេត្ត កាហ្គាវ៉ា ដែលមានសត្វមាន់ជិត ៤ ០០០ ក្បាល បានងាប់នៅចន្លោះថ្ងៃទី ១ និងទី ៤ ខែវិច្ឆិកា។ ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងចំនួន ៧ ផ្សេងទៀតត្រូវបានរកឃើញនៅក្នុងតំបន់ ហើយអាជ្ញាធរបានបញ្ជាឱ្យសម្លាប់សត្វមាន់រាប់រយរាប់ពាន់ក្បាល។

នៅថ្ងៃពុធការផ្ទុះឡើងមួយទៀតត្រូវបានរកឃើញនៅក្នុងខេត្តហ្វូគូគា៕ ណៃ តុលា

To Top