ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន រិះគន់យ៉ាងខ្លាំង លើទីភ្នាក់ងារសេដ្ឋកិច្ច មុនពេលសមាជបក្សលើកទី៨

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំនយោបាយ របស់គណបក្សពលករ និង“រិះគន់យ៉ាងខ្លាំង លើទីភ្នាក់ងារសេដ្ឋកិច្ច” ចំពោះការខកខាន មិនបានដោះស្រាយគោលនយោបាយ តាមរបៀបវិទ្យាសាស្ត្រ។

ការរិះគន់នេះ ហាក់ដូចជាមានគោលបំណង រឹតបណ្តឹងមន្រ្តីសេដ្ឋកិច្ច មុនពេលសមាជគណបក្សដ៏កម្រមួយ ដែលលោកគីម គ្រោងនឹងធ្វើនៅដើមខែមករា ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីបង្ហាញ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីរយៈពេល ៥ ឆ្នាំ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េបានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំនយោបាយការទូត ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន ក៏បាន “ពិភាក្សា និងសិក្សាជារបៀបវារៈសំខាន់ៗ ដែលជាបញ្ហានៃការស្តាប់របាយការណ៍ ស្តីពីការរៀបចំ សម្រាប់សមាជលើកទី៨ នៃ WPK និងចាត់វិធានការដែលត្រូវគ្នា” ។

KCNA បានបន្ថែមថាកិច្ចប្រជុំនេះ ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះសរីរាង្គណែនាំសេដ្ឋកិច្ច ដែលមិនបានផ្តល់ការណែនាំវិទ្យាសាស្ត្រ និងបរាជ័យក្នុងការយកឈ្នះលើប្រធានបទ និងទម្រង់បែបបទ នៅក្នុងការងាររបស់ពួកគេ ទោះបីមិនបាន ផ្តល់ព័ត៌មានលំអិតក៏ដោយ៕ ដោយ៖ ឈូក បូរ៉ា

To Top