ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន គូសបញ្ជាក់ពីដំណោះស្រាយរដ្ឋពីរ ជុំវិញជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានបញ្ជាក់ជាថ្មីម្តងទៀត អំពីជំហររបស់ស្ថាប័នពិភពលោក នៃដំណោះស្រាយពីររដ្ឋ ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រមុខយូអិនបានប្រាប់កិច្ចប្រជុំនិម្មិតថា “ខ្ញុំសង្ឃឹមថា ការវិវឌ្ឍន៍នាពេលថ្មីៗនេះ នឹងលើកទឹកចិត្តមេដឹកនាំ ប៉ាឡេស្ទីន និងអ៊ីស្រាអែលឱ្យចូលរួមក្នុងការចរចា ប្រកបដោយអត្ថន័យ ដោយមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ឆ្ពោះទៅរកដំណោះស្រាយនៃរដ្ឋទាំងពីរ ហើយនឹងបង្កើតឱកាស សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់” ។

ប្រារព្ធទិវាសាមគ្គីភាពអន្តរជាតិ ជាមួយប្រជាជនប៉ាឡេស្ទីន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីបានឲ្យដឹងទាំងការវិវត្តវិជ្ជមាន និងអវិជ្ជមានទាក់ទង នឹងស្ថានភាពរវាងរដ្ឋទាំងពីរ ដែលមានជម្លោះអស់ជាច្រើនទសវត្ស មកហើយនោះ។

អគ្គលេខាធិការរូបនេះបានកត់សម្គាល់ថា“ មានតែដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ ដែលសម្រេចបាននូវសេចក្តីប្រាថ្នាជាតិស្របច្បាប់របស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលអាចនាំឱ្យមានសន្តិភាពប្រកបដោយចីរភាព” ។

លោកបានបន្ថែមថា“ អង្គការសហប្រជាជាតិ នៅតែប្តេជ្ញាគាំទ្រប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីដោះស្រាយជម្លោះ”៕

ដោយ ឈូក បូរ៉ា

To Top