ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌូនេស៊ី ប្រមាណ៥៥០នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់ នៅក្បែរបន្ទុះភ្នំភ្លើងនៅខេត្តជ្វាខាងកើត

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា ពលរដ្ឋប្រមាណ៥៥០នាក់ បានជម្លៀសចេញពីផ្ទះសម្បែង ដែលភ្នំភ្លើង Semeru នៅដែនកើសំខាន់របស់ឥណ្ឌូនេស៊ី នៅខេត្តជ្វាខាងកើត ដែលបានក្អែរផ្កាភ្លើង និងពពកមានសភាពក្តៅខ្លាំង កាលពីព្រឹកថ្ងៃអង្គារ ។

លោក Raditya Jati អ្នកនាំពាក្យរបស់ទីភ្នាក់ងារ បានឲ្យដឹងថា ពលរដ្ឋ៣០០នាក់ ក្នុងចំណោមពលរដ្ឋទំាងនោះ បានជម្លៀសខ្លួននៅប៉ុស្តិ៍តាមដាន និងបានសម្រាកនៅក្នុងជម្រក ដែលមានទីតាំងនៅក្នុងភូមិ Supiturang ។

ភ្នំភ្លើង មានទីតាំងស្ថិតនៅក្នុងស្រុក Lumajang នៃខេត្តជ្វាខាងកើត ដែលបានផ្ទុះលើងកាលពីវេលាម៉ោង១និង២៣នាទីព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ ។ ភ្នំភ្លើងបានក្អែរផេះប៉ើងឡើងទៅលើចម្ងាយ១គីឡូម៉ែត្រ និងធ្វើឲ្យពពកមានសភាពក្តៅខ្លាំងគ្របដណ្តប់លើតំបន់ Besok Kobokan ចម្ងាយ១១គីឡូម៉ែត្រ ឆ្ពោះទៅកាន់ តំបន់ដែលប្រារព្វកិច្ចប្រជុំកំពូលអាស៊ាន ។

នៅវេលម៉ោង៣និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ភ្លៀងបានធ្លាក់ចុះដែលលាយកម្ទេចកំភ្នំភ្លើង ដែលបានប៉ើងផេះនៅទីតាំងងតាមដាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top