ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីបារាំង Valery Giscard d’Estaing ទទួលមរណភាពក្នុងវ័យ៩៤ឆ្នាំ

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់បារាំង បានរាយការណ៍ថា លោក Valery Giscard d’Estaing ប្រធានាធិបតីបារំាង ពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៨១ និងជាតារាភាពយន្តដ៏សំខាន់ម្នាក់ នៅសហភាពអឺរ៉ុប បានទទួលមរណភាព ក្នុងវ័យ៩៤ឆ្នាំ ។

វិទ្យុ Europe 1 បានរាយការណ៍ថា លោក Giscard d’Estaing បានទទួលមរណភាពកាលពីល្ងាចថ្ងៃពុធ “ដែលមានក្រុមគ្រួសាររបស់គាត់ នៅជុំវិញខ្លួន” នៅគេហដ្ឋានរបស់គាត់ នៅ Authon ក្រុង Loir-et-Cher ភាគខាងលិច នៃប្រទេសបារាំង ។

អតីតប្រធានាធិបតី ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ២-៣ដង កាលពីប៉ុន្មានខែថ្មីៗនេះ ដោយសារមានបញ្ហាបេះដូង ។ គាត់បានបង្ហាញមុខ ជាសាធារណៈកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០១៩ ក្នុងអំឡុងពេលបុណ្យសព អតីតប្រធានាធិបតី មួយរូបទៀតគឺលោក Jacques Chirac នៅក្រុងប៉ារីស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top