ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រាប់ទីភ្នាក់ងារ IAEA ថាខ្លួននឹងបង្កើនការចម្រាញ សារធាតុអ៊ុយរ៉ានីញ៉ូម ក្រោមដី

បរទេស៖របាយការណ៍ក្រុមឃ្លាំមើល នុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិ បានបង្ហាញនៅថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់មានគម្រោងដំឡើងឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកាន់តែទំនើបឡើងរាប់រយ នៅក្នុងរោងចក្រក្រោមដីមួយកន្លែង ដែលនោះជាការបំពានលើកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយមហាអំណាចពិភពលោក ហើយទង្វើបែបនេះ នឹងបង្កើនសម្ពាធលើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន។ 

របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បានននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងដំឡើងឧបករណ៍ទំនើប IR-2m ចំនួន៣ក្រុមថែមទៀត ក្នុងរោងចក្រក្រោមដីនៅទីក្រុង Natanz ដែលកសាងដើម្បីទប់ទល់នឹងការទម្លាក់គ្រាប់បែកពីអាកាស។ 

កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោកនិយាយថា ទីក្រុងតេអេរ៉ង់អាចត្រឹមតែប្រើប្រាស់ឧបករណ៍ IR-1 ជំនាន់ទីមួយដែលមានប្រសិទ្ធតិច នៅតាមរោងចក្រក្រោមដី និងថា ទាំងនោះគឺត្រឹមតែជាម៉ាស៊ីនមួយប្រភេទគត់ដែលអ៊ីរ៉ង់អាចប្រមូលយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច៕ ប្រែសម្រួល៖ប៉ាង កុង 

To Top