ព័ត៌មានអន្តរជាតិ

សមាជិក ព្រឹទ្ធសភាអាមេរិក ខ្នះខ្នែងឲ្យដាក់ទណ្ឌកម្មជុំវិញ ការល្មើសក្នុងជម្លោះ នៅអេត្យូពី

បរទេស៖សមាជិកព្រឹទ្ធសភាអាមេរិកពីររូប នាពេលថ្មីៗនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើការដាក់ទណ្ឌកម្ម លើមន្ត្រីនយោបាយឬក៏យោធាណាមួយ ដែលរកឃើញថា ត្រូវទទួលខុសត្រូវចំពោះការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងអំឡុងជម្លោះរយៈពេលមួយខែ នៅក្នុងតំបន់ Tigray ប្រទេសអេត្យូពី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីសម្រេចដែលបានស្នើឡើងនោះ គឺត្រូវបានដាក់បង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះ ដោយសមាជិកព្រឹទ្ធសភា លោក Ben Cardin មកពីបក្សលទ្ធិប្រជាធិបតេយ្យ និងសមាជិកព្រឹទ្ធសភា លោក Jim Risch មកពីបក្សសាធារណរដ្ឋ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នេះគឺជាសំណើបែបនេះលើកទីមួយ ដែលធ្វើឡើងដោយសមាជិកសភាសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមរវាងកងកម្លាំងសហព័ន្ធអេត្យូពី និងរណរ្សិរំដោះនៃប្រជាជនតំបន់ Tigray បានផ្ទុះឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅ៕

To Top