ព័ត៌មានអន្តរជាតិ

ខ្មាន់កំាភ្លើង មិនស្គាល់ អត្តសញ្ញាណ បាញ់សម្លាប់ អ្នកកាសែតស្ត្រី នៅអាហ្វហ្គានីស្ថាន

ចាឡាឡាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា លោក Attaullah Khogiani អ្នកនាំពាក្យរដ្ឋបាលខេត្ត បានលើកឡើងថា ខ្មាន់កំាភ្លើងដែលមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារមកលើអ្នកកាសែត ដែលជាស្ត្រីមួយរូប នៅក្រុង Jalalabad រដ្ឋធានីនៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ។

លោកបានប្រាប់ដល់ស៊ិនហួថា “នាង ” Malalai Miwand ជាអ្នកបម្រើការងារនៅស្ថានីយទូរទស្សន៍ឯកជនមួយកន្លែង ត្រូវបានខ្មាន់កំាភ្លើងបានប្រហារ នៅក្រុង Jalalabad កាលពីព្រឹក មិនបានប៉ុន្មានម៉ោងផងនោះ និងបានរត់គេចខ្លួនបាត់” ។

មន្ត្រីខាងលើបាននិយាយថា ខិតខំធ្វើការស៊ើបអង្កេតដើម្បីស្វែងយុត្តិធម៌ ។

ប្រភពបានឲ្យដឹងដែរថា អ្នកបើកបររថយន្តរបស់នាង Miwand ក៏ត្រូវបានបាញ់សម្លាប់នៅក្នុងពេលវាយប្រហារនោះដែរ ។

នាង Miwand ជាអ្នកកាសែតទី២ហើយ ដែលត្រូវបានគេបាញ់ សម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីពាក់កណ្តាល ខែវិច្ឆិកាមកនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top