ព័ត៌មានអន្តរជាតិ

អាមេរិក គូសបញ្ជាក់ពីការប្ដេជ្ញាជាថ្មី នូវការរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសលោក ចំពោះការលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។

លោក Stephen Biegun នៅពេលជួបជាមួយមន្រ្តី ជាន់ខ្ពស់កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ខ្លួន ជាមួយកូរ៉េខាងត្បូង។

ក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយមន្ត្រីជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូលលោក Stephen Biegun បានសម្តែងការកោតសរសើរ ចំពោះភាពជាដៃគូបន្ត របស់សាធារណរដ្ឋកូរ៉េ នៅក្នុងការឆ្លើយតបជំងឺកូវីដ-១៩ ដែលបានពិភាក្សាអំពីរបៀប ដើម្បីធានាសម្ព័ន្ធមិត្តអាមេរិក – កូរ៉េខាងត្បូង ត្រូវបានរៀបចំដើម្បីដោះស្រាយ នឹងការប្រឈមនៃ ៧០ ឆ្នាំខាងមុខ ៕

To Top