ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៧០លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៧០លាននាក់ គិតត្រឹមថ្ងៃសុក្រ ។

សាកលវិទ្យាល័យបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៧០.០២៥.៥៣៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុបកើនដល់១.៥៩០.៣២៣នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង៤និង២៨ល្ងាចម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង២៨នាទីម៉ោងសកល ។

សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺ និងស្លាប់ច្រើនជាងគេបំផុត លើពិភពលោក គឺ១៥.៧៥៨.៦៦១នាក់ និង២៩៣.៧៨៥នាក់ ។ ឥណ្ឌាបានកត់ត្រា មានចំនួន៩.៧៩៦.៧៦៩នាក់ ដែលជាប្រទេសជាប់លំដាប់លេខ នៅទូទាំងពិភពលោក ។ ប្រេស៊ីល បន្ទាប់ពីឥណ្ឌា ដែលមានអ្នកឆ្លងជំងឺ៦.៧៨១.៧៩៩នាក់ និងមានអ្នកស្លាប់ចំនួន១៧៩.៧៦៥នាក់ ដែលជាប្រទេសលំដាប់លេខ២ ដែលមានអ្នកស្លាប់ច្រើនជាងគេ លើពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top