ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ការអនុវត្តនៅសហរដ្ឋអាមេរិក ស្តីពីសិទ្ធិមនុស្ស បានបង្ហាញដល់ពិភពលោកទាំងមូលនូវអ្វីដែលមើលឃើញថា “សៀវភៅសិក្សាសិទ្ធិមនុស្ស” ជាការលាក់ពុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានលើកឡើងថា ប្រទេសចិន ជំទាស់ដាច់ខាត និងបដិសេធរាល់ប្រទេសណាមួយ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ចិនក្រោមលេសនៃបញ្ហាសិទ្ធិមនុស្ស។
លោកស្រីហួ បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការបង្ហោះ Weibo របស់ស្ថានទូតអាមេរិក នៅប្រទេសចិន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន។
លោកស្រី បានលើកឡើងថា ក្រោមភាពស្រពេចស្រពិលនៃជំងឺរាតត្បាតកូវីដ – ១៩ សិទ្ធិរស់រានរបស់មនុស្ស គឺសំខាន់បំផុតនៃសិទ្ធិមនុស្សទាំងអស់។ ទោះយ៉ាងណាចំនួនអ្នកស្លាប់ តែមួយថ្ងៃនៅសហរដ្ឋអាមេរិកពីជំងឺកូវីដ -១៩ ច្រើនលើសពីការវាយប្រហារទៅទៀត ដែលជាការ “ គួរឱ្យតក់ស្លុត និងសោកសៅបំផុត”៕
ដោយ ឈូក បូរ៉ា
