ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារ នៅភាគខាងកើត ឥណ្ឌូនេស៊ី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ អង្រួននៅចម្ងាយ១៥២គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតនៃក្រុង Nabire ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង ១៨និង១៧នាទី ម៉ោងសកលកាលពីថ្ងៃអង្គារ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងដូច្នេះ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃ បឋមឃើញថា មានរង្វាស់៣.១៤៨៥ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៣៦.៨៥៨១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top