ព័ត៌មានអន្តរជាតិ

អាមេរិក និងអង់គ្លេស ប្រកាសការដាក់ពង្រាយ ក្រុមនាវាផ្ទុក យន្តហោះឆ្នាំ២០២១ 

បរទេស៖សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានបញ្ជាក់សេចក្តីប្រកាសរួមគ្នាមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះឆ្នាំ២០២១ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth។
ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក Christopher Miller និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស  Ben Wallace សេចក្តីប្រកាសរួមគ្នានោះ នឹងធ្វើឲ្យអាចដាក់ពង្រាយប្រើប្រាស់ឧបករណ៍និងបុគ្គលិកកងទ័ពជើងទឹកនិងកងកម្លាំងម៉ារីនអាមេរិក ជាផ្នែកនៃការដាក់ពង្រាយប្រតិបត្តិការនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ការដាក់ពង្រាយនោះ នឹងរួមបញ្ចូលការភ្ជាប់ទៅជាមួយនូវយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II របស់កងកម្លាំងម៉ារីនអាមេរិក និងនាវាពិឃាត USS The Sullivans របស់ទ័ពជើងទឹកអាមេរិកផងដែរ៕ប្រែសម្រួល៖ប៉ាង កុង


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×