ព័ត៌មានអន្តរជាតិ

ស្លាប់មន្ត្រីប៉ូលិស ០២នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែក នៅភាគខាងលិច អាហ្វហ្គានីស្ថាន

ហេរ៉ាត់/អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា មន្ត្រីក្នុងស្រុកមួយរូបបានបញ្ជាក់ថា មន្ត្រីប៉ូលិសចំនួន០២នាក់ ត្រូវបានសម្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែល គ្រាប់បែកកែច្នៃមួយបានត្រូវគេបំផ្ទុះឡើង នៅជិតទីតំាងត្រួតពិនិត្យមួយកន្លែង នៅតាមបណ្តោយផ្លូវក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ ។

លោក Mohammad Rafiq Shirzai អ្នកនាំពាក្យមកពីមន្ទីរសុខាភិបាលខេត្ត បានប្រាប់ដល់ស៊ិនហួថា “ឧប្បត្តិហេតុបានកើតឡើងនៅ Kamar Kalagh ដែលជាតំបន់មួយស្ថិតនៅជាយក្រុងរដ្ឋធានី Herat កាលពីព្រឹកមិញនេះ ។ អ្នកស្លាប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា និងអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់” ។

មន្ត្រីបាននិយាយថា អ្នកដែលពាក់ព័ន្ធនឹងបង្កផលប៉ះពាល់ដល់ពលរដ្ឋទាំងនេះ នឹងត្រូវបានគេកត់សម្គាល់ដឹងក្នុងពេលដ៏ខ្លីខាងមុខ ។

មិនទាន់មានក្រុមណាមួយអះអាងថា ឆ្លើយតបទៅនឹងអំពើវាយប្រហារនេះនៅឡើយទេ ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានស្តីបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់  ដែលជាអ្នកបំផ្ទុះគ្រាប់បែកនៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ នៅតំបន់ដែលមានជម្លោះដ៏ក្តៅគកុកជាមួយគ្នា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top