ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងផ្លាស់ប្តូរកន្លែង សាកល្បងមីស៊ីល ដែលអាចពន្លិច ទៅក្រោមទឹកបាន

សេអ៊ូល៖ រូបភាពពីផ្កាយរណបថ្មី បានបង្ហាញថា កូរ៉េខាងជើង អាចនឹងផ្លាស់ប្តូរ កន្លែងសាកល្បងមីស៊ីល ដែលអាចពន្លិចបាននៅឯកន្លែងផលិត នាវាមួយនៅឆ្នេរ ខាងកើតរបស់ខ្លួន នេះបើយោងតាមគេហទំព័រ អ្នកជំនាញអាមេរិក ដែលតាមដាន ប្រទេសកុម្មុយនិស្ត 38North។

គេហទំព័រ 38North បានចុះផ្សាយថារូបភាពផ្កាយរណប ពាណិជ្ជកម្ម ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) បង្ហាញថា មីស៊ីលសម្រាប់ នាវាសាកល្បងមីស៊ីល ដែលអាចពន្លិចបាននោះ ទំនងជាត្រូវបានដកចេញ។

ក្រុមអ្នកគិតបានឲ្យដឹងថា ការដកយកចេញ គឺអាចធ្វើទៅបាន សម្រាប់ការថែរក្សា ឬសម្រាប់ការផ្លាស់ប្តូរដោយប្រើបំពង់បាញ់មីស៊ីលថ្មី ឬស៊ុមបាញ់បង្ហោះ ដើម្បីផ្ទុកមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកធំ។

សេចក្តីរាយការណ៍ឲ្យដឹងថា រថយន្តស្ទូចដឹកទំនិញត្រូវបានគេសង្កេតឃើញនៅលើច្រាំងទន្លេជាប់នឹងកន្លែងផែស្ងួត ហើយកាំជ្រួចមីស៊ីល ដែលអាចត្រូវបានផ្អាកពីការផ្ដូរទីតាំង។

ការវិភាគនេះបាន អនុវត្តតាមរបាយការណ៍ថ្មីៗ ពីគេហទំព័រតែមួយ និងក្រុមអ្នកគិតគូរ សហរដ្ឋអាមេរិក អំពីសកម្មភាព ដែលបានប្រទះឃើញ នៅឯកន្លែងផលិតនាវា Sinpo របស់កូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

To Top