បរទេស ៖ នៅថ្ងៃអង្គាររដ្ឋាភិបាលថៃ បានកត់ត្រាករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ចំនួន ៩៦៥ នាក់ ដែលនាំឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងសរុបចាប់ តាំងពីការចាប់ផ្តើម រាតត្បាតដល់ ៣៤ ៥៧៥នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានសេចក្តីរាយការណ៍ ពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩៧ នាក់ ដដែល ។
សូមជម្រាបថា ថ្ងៃអង្គារនេះ វាជាថ្ងៃទី ៣ ជាប់គ្នាហើយ ដែលមានករណីថ្មីជាង ៩០០នាក់ នៅក្នុងប្រទេសថៃ បើទោះបីជាចំនួន កាលពីថ្ងៃអង្គារមានកម្រិតទាបជាង ពីរថ្ងៃមុនក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
