ព័ត៌មានអន្តរជាតិ

តៃវ៉ា់ន់ ពង្រឹងកម្លាំងទ័ពជើងទឹក បង្ហាញនាវាចម្បាំងថ្មី

បរទេស ៖ នៅថ្ងៃអង្គារនេះ កោះតៃវ៉ាន់បានបង្ហាញ នូវនាវាចម្បាំងបើកបានទាំងក្នុងទឹក និងលើគោកថ្មីមួយគ្រឿង ដែលអាចប្រើប្រាស់ សម្រាប់ចតដាក់ទ័ពលើគោក ហើយនឹងជំរុញបង្កើនខ្សែផ្គត់ផ្គង់ ដល់កោះដែលងាយរងគ្រោះនានា នៅតាមតំបន់ឆ្នេរជាប់ចិន និងនៅដែនសមុទ្រចិនខាងត្បូង ។

នាវាមានទម្ងន់១០.៦០០តោននេះ គឺជាផ្នែកដ៏ថ្មីបំផុតនៃកម្មវិធីប្រកប ដោយមិហិច្ឆតារបស់លោកស្រីប្រធានាធិបតី តៃវ៉ា់ន់ ត្សៃ អ៊ីងវិន ដើម្បីធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធ ស្របពេលមានសម្ពាធពីប្រទេសចិន ដែលអះអាងកម្មសិទ្ធិថា កោះតៃវ៉ាន់ជារបស់ខ្លួន ។

ផលិតដោយក្រុមហ៊ុន CSBC Corporation Taiwan គាំទ្រដោយរដ្ឋនោះ នាវានេះនឹងដាក់ចូលប្រើប្រាស់ នៅឆ្នាំក្រោយ ហើយនឹងបំពាក់ដោយកាំភ្លើងធំ សម្រាប់ប្រើបាញ់ប្រហារគោលដៅ លើអាកាសនិងលើផ្ទៃសមុទ្រ ព្រមទាំងមានបំពាក់ដោយមីស៊ីលបាញ់ យន្តហោះ និងកាំភ្លើងប្រឆាំងយន្តហោះនិងមីស៊ីល Phalanx ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “ខ្ញុំជឿជាក់ថា នាវានេះនឹងពិតជាពង្រឹង សមត្ថភាពកងទ័ពជើងទឹក ក្នុងការបំពេញបេសកកម្មរបស់ខ្លួន និងពង្រឹងកបន្ថែមទៀត នូវកិច្ចការពាររបស់យើង” ៕

To Top