បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន បរទេសកាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេស ន័រវេស ដែលមានព្រំដែនមួយ ភាគតូចជាប់ជាមួយ នឹងរុស្សីនោះ គឺបានឈានទៅដល់ ការកែប្រែកិច្ចព្រមព្រៀងមួយ ជាមួយនឹងអាមេរិក ដើម្បីអាចអនុញ្ញាតិ ឲ្យមានវត្តមានរបស់យោធាអាមេរិក នៅលើទឹកដីរបស់ខ្លួន។
![](https://dap-news.com/wp-content/uploads/2021/04/2042-1024x682.jpg)
កិច្ចព្រមព្រៀងរ វាងសម្ព័ន្ធមិត្ត អង្គការណាតូទាំងពីរនេះ នឹងអាចត្រួសត្រាយ ផ្លូវដល់អាមេរិក ក្នុងការសាងសង់ អគារមូលដ្ឋានយោធារបស់ខ្លួន ចំនួន៣ នៅក្នុងប្រទេស ន័រវេសដែល ក្នុងនោះមាន២កន្លែង ជាមូលដ្ឋានទ័ព អាកាសនិង១កន្លែងទៀត ជាមូលដ្ឋានទ័ពជើងទឹក។
កិច្ចព្រមព្រៀង ដែលត្រូវបាន បើកផ្លុវរួចរាល់ហើយ ដោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Erna Solberg និងកំពុងរងចាំសេចក្តី សម្រេចពីសំណាក សភាជាតិមុននឹង ការអនុវត្តនឹងអាចធ្វើឡើង ជាផ្លូវការ។
![](https://dap-news.com/wp-content/uploads/2021/04/2043-1024x655.jpg)
គួរឲ្យដឹងដែរថាទំនាក់ទំនង រវាងប្រទេសន័រវេសនិងរុស្សី ដែលមានព្រំដែន នៅត្រង់ចំណុចតំបន់ អាក់ទិក ជាមួយគ្នានោះបានកើនឡើង កំដៅឡើងវិញ គិតចាប់តាំងតែពីចប់បញ្ហា សង្គ្រាមត្រជាក់ជាពិសេស ក្រោយពេលដែលរុស្សី បានធ្វើការចូលកាន់កាប់ ដោយខុសច្បាប់តំបន់ Crimea កាលពីឆ្នាំ២០១៤៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)