ព័ត៌មានអន្តរជាតិ

គិតត្រឹមរសៀល ថ្ងៃទី១៧មេសា ថៃមានអ្នកស្លាប់ដោយសារ វីរុសកូវីដ១៩ចំនួន២នាក់ទៀត និងរកឃើញអ្នកឆ្លងថ្មី ១ ៥៤៧នាក់

បរទេស៖ ការស្លាប់ ២ នាក់ទៀត និងករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ចំនួន ១ ៥៤៧នាក់ ត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យមានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩នៅប្រទេសថៃ កើនដល់ ៩៩ នាក់ និង មានអ្នកឆ្លងសរុប ៤០ ៥៨៥ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការកើនឡើងនូវករណីឆ្លងថ្មី ប្រចាំថ្ងៃបានថយចុះ បន្តិចប៉ុណ្ណោះ នៃកំណត់ត្រា ដែលបានកំណត់ កាលពីថ្ងៃសុក្រដែលមាន ១ ៥៨២នាក់ ។

អ្នកនាំពាក្យនៃមជ្ឈមណ្ឌល គ្រប់គ្រងជំងឺកូវីដ១៩ បាននិយាយក្នុងអំឡុង សន្និសីទកាសែត ប្រចាំថ្ងៃនៅថ្ងៃសៅរ៍ថា អ្នកជំងឺ កូវីដ១៩ចំនួន ២ នាក់នៅខេត្ត Pathum Thani និងខេត្ត Tak បានស្លាប់ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ក្នុងចំណោមឆ្លងសរុបចំនួន ៤០.៥៨៥នាក់ គឺថៃ បានព្យាបាលឱ្យជាសះស្បើយចំនួន ២៨ ៥៧០ នាក់ (៧០.៤%) ក្នុងនោះ ៩០នាក់ ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោង។ អ្នកជំងឺចំនួន ១១ ៩១៦ នាក់ទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងអ្នកស្លាប់កើនឡើងដល់ ៩៩ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top