ព័ត៌មានអន្តរជាតិ

យូអិន៖ ពិភពលោក កំពុងតែអស់ពេល ក្នុងការដោះស្រាយ វិបត្តិអាកាសធាតុ

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះជាឆ្នាំនៃសកម្មភាព សម្រាប់ការពារប្រជាជនប្រឆាំងនឹងផលប៉ះពាល់ដ៏មហន្តរាយនៃការផ្លាស់ប្តូរអាកាសធាតុ ហើយពិភពលោក កំពុងអស់ ពេលក្នុងការដោះស្រាយ វិបត្ដិ ដ៌គ្រោះថ្នាក់មួយនេះ។

អង្គការសហប្រជាជាតិ បានព្រមានថា ពេលវេលាជិតអស់ហើយ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ហើយជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ បានខកខាន មិនបានដាក់ហ្វ្រាំង ទៅលើវិបត្ថិបម្រែបម្រួល អាកាសធាតុឥតឈប់ឈរ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា ការអំពាវនាវនេះធ្វើឡើង ស្របជាមួយនឹងរបាយការណ៍ ដ៏សំខាន់មួយ នៅមុនកិច្ចប្រជុំកំពូល អាកាសធាតុរបស់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។

មេដឹកនាំពិភពលោកចំនួន ៤០តូប ត្រូវបានគេអញ្ជើញឱ្យ ចូលរួមក្នុងកិច្ចពិភាក្សា ជាក់ស្តែងរបស់លោក ចូ បៃដិន ដែលមានគោលបំណង ជំរុញកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសេដ្ឋកិច្ចធំៗ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានប្រាប់សន្និសីទសារព័ត៌មាន នៅពេលលោកបាន បង្ហាញរបាយការណ៍ ស្តីពីស្ថានភាពអាកាសធាតុ ពិភពលោក ឆ្នាំ២០២០ ដោយអង្គការឧតុនិយម ពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ។

លោក Guterres បានលើកឡើងថា “នេះពិតជាឆ្នាំសំខាន់ សម្រាប់អនាគតមនុស្សជាតិ ហើយរបាយការណ៍នេះបង្ហាញថា យើងមិនមានពេលវេលាខ្ជះខ្ជាយ ការរំខានអាកាសធាតុ គឺនៅទីនេះ” ខណៈដែលលោកជំរុញឱ្យ ប្រទេសនានា បញ្ឈប់សង្គ្រាមរបស់យើង លើធម្មជាតិ”៕

ដោយ ឈូក បូរ៉ា

To Top