ព័ត៌មានអន្តរជាតិ

កងទ័ពជើង ទឹកឥណ្ឌូនេស៊ី៖ នាវាមុជទឹកដែលបាត់ខ្លួន ត្រូវបានជឿជាក់ថា បានលិចហើយ ខណៈបំណែក របស់នាវាត្រូវបានរកឃើញ

ហ្សាការតា៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានផ្លាស់ប្តូរស្ថានភាព នៃពាក្យការប្រើពាក្យ នាវាមុជទឹកបាត់ខ្លួន របស់ខ្លួនពី “ ការបាត់ខ្លួន” ទៅជា “ នាវាដែលលិច” កាលពីថ្ងៃសៅរ៍ ខណៈដែល ប្រធានកងនាវាចរម្នាក់ បានបង្ហាញពីកម្ទេចកម្ទី ដែលគេជឿថា បានមកពីនាវា នៅក្នុងសន្និសីទកាសែត។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Yudo Margono ប្រធានសេនាធិការ កងទ័ពជើងទឹក ឥណ្ឌូនេស៊ី ថា អាជ្ញាធររំពឹងថា នឹងអនុវត្តនូវដំណើរការ ជម្លៀសមួយ ដើម្បីរកនាវាមុជទឹក KRI Nanggala-402 និងនាវិករបស់ខ្លួន នៅពេលពួកគេបញ្ជាក់ ពីទីតាំងពិតប្រាកដ។

លោក Yudo Margono បន្តថា ក្តីសង្ឃឹមកំពុងថមថយសម្រាប់ សមាជិកនាវិក ៥៣ នាក់ ដែលត្រូវបានគេរំពឹងថា នឹងអស់អុកស៊ីសែន នៅព្រឹកថ្ងៃសៅរ៍នេះ ហើយរហូត មកដល់ពេលនេះ មិនមានសញ្ញាណា មួយត្រូវបានរកឃើញទេ។

ប្រធានសេនាធិការ កងទ័ពជើងទឹក ឥណ្ឌូនេស៊ីរូបនេះ បន្ថែមថា នាវាចម្បាំងមួយចំនួន ត្រូវបានដាក់ពង្រាយ នៅសមុទ្របាលី ដែលនាវាមុជទឹក ទាក់ទងបានជាលើកចុងក្រោយ កាលពីថ្ងៃពុធ នឹងត្រូវបានប្រើ ដើម្បីជួយរកនាវា ដោយពិនិត្យទៅលើវត្ថុលោហៈ ឬវត្ថុម៉ាញេទិកនៅក្នុងទឹក៕

ប្រែសម្រួលៈ ណៃ តុលា

To Top