ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជូនម៉ាស៊ីនអុកស៊ីសែន ទៅឱ្យឥណ្ឌា បន្ទាប់ពីអ្នកជំងឺកូវីដ១៩ រាប់ពាន់នាក់ នៅប្រទេសនេះ ស្លាប់ដោយសារ ខ្វះអុកស៊ីសែន

បរទេស៖ រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា គ្រឿងបរិក្ខារពេទ្យជាង ៦០០ កំពុងត្រូវបានបញ្ជូន ទៅប្រទេសឥណ្ឌា ខណៈប្រទេសនេះ ប្រឈមនឹងការកើនឡើង នូវករណីឆ្លងវីរុសកូវីដ១៩ យ៉ាងច្រើន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនអុកស៊ីសែនចំនួន ៤៩៥ ដែលទាញយកអុកស៊ីសែន ចេញពីខ្យល់ ដើម្បីផ្តល់ឱ្យអ្នកជំងឺ ព្រមទាំងម៉ាស៊ីនខ្យល់ជំនួយការ ដកដង្ហើមផងដែរ។

ប្រទេសឥណ្ឌា កំពុងមើលឃើញថា មានមនុស្សស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ ដោយសារកង្វះអុកស៊ីសែន។

លោកនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានមានប្រសាសន៍ថា “ យើងឈរនៅជាមួយឥណ្ឌា” ។

ការដឹកជញ្ជូនសម្ភារៈដំបូង នឹងចាកចេញពីចក្រភព អង់គ្លេស នៅថ្ងៃអាទិត្យ ហើយគ្រោងនឹងទៅដល់រដ្ឋធានីញូវ ដែលីប្រទេសឥណ្ឌា នៅព្រឹកព្រលឹមថ្ងៃអង្គារសប្តាហ៍នេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top