ព័ត៌មានអន្តរជាតិ

រដ្ឋផ្លរីដា ព្រាងច្បាប់ថ្មី ហាមឃាត់ បណ្តាញសង្គម ក្នុងការដាក់បម្រាម លើក្រុមអ្នកនយោបាយ

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ពង្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងទាមទារឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ក្នុងការបញ្ចប់ ទៅនៃអំណាចរបស់ខ្លួន ក្នុងការដាក់កម្រិត លើគណនេយ្យឬផេក របស់អ្នកនយោបាយនោះ ត្រូវបានអនុម័តជាផ្លូវការ ហើយដោយសភាជាន់ខ្ពស់ និងទាបរបស់រដ្ឋផ្លរីដាហើយ។

សេចក្តីព្រាងច្បាប់នេះ នឹងចូលជាធរមានក្រោយការចុះហត្ថលេខា ដោយសម្ព័ន្ធមិត្តរបស់លោក Trump ដែលបច្ចុប្បន្នមាននាម ជាអភិបាលរដ្ឋផ្លរីដា គឺលោក Ron DeSantis។

ច្បាប់ថ្មីនេះ នឹងអនុញ្ញាតិឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ អាចមានសិទ្ធក្នុងការប្លុក គណនេយ្យរបស់ក្រុម អ្នកនយោបាយ ត្រឹមតែរយៈពេល១៤ថ្ងៃប៉ុណ្ណោះ ហើយនឹងអាចផាកពិន័យ ចំពោះករណីទាំងឡាយណា ដែលពួកគេល្មើសច្បាប់នេះ រហូតដល់ទំហំ២៥ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ។

រំលឹកដែរថាកន្លងមក អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានបណ្តាញសង្គមយក្ស ជាច្រើនរួមទាំង Twitter និង Facebook ព្រមទាំង YouTube ផង បានសម្រេចផ្អាកគណនេយ្យរបស់គាត់ ក្រោយពេលព្រឹត្តិការណ៍ លុកលុយអគាររដ្ឋាភិបាលឬ Capitol Hill កាលពីខែមករា៕ ប្រែសម្រួល៖ស៊ុនលី

To Top